ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺនម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងក្នុងខេត្តព្រះសីហនុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ ២០២៤

នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង​ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

-------------------------------

លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺនម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរង, ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្មេងទំនើង គឺត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នៅខេត្តព្រះសីហនុ បញ្ហាក្មេងទំនើងនៅតែមានការដាក់ចេញនូវគោលការ៣ ទី១.វិធានការអប់រំ ទី២.វិធានការរដ្ឋបាល ៣.វិធានការច្បាប់។

ព័ត៌មានទាក់ទង